វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

TERMINALIA (Combretaceae)
Terminalia bialata (Roxb.) Steud.
Tree, 8-15 m tall, of the clear forests of Cambodia, Southern Vietnam, Thailand and the Andaman islands (India). Good lumber for small inside works. The decoction of the barks is used as fortifying for the delivered women and against dysentery.
ពពាលខែឈ្មោល
ព្រឹក្សមួយប្រភេទ កំពស់៨-១៥ម ដុះក្នុងព្រៃស្រោង នៃប្រទេសកម្ពុជា វៀតណាមខាងត្បូង ថៃ និងលើកោះ Andaman ។ ឈើអាចប្រើធ្វើគ្រឿងផ្ទះរាយរងបាន ។ គ្រូថ្នាំបុរាណតែង ស្ងោរសំបកធ្វើថ្នាំលើកកំលាំងអោយនារី ទើបសម្រាលកូនផឹក និង សម្រាប់រម្ងាប់រោគមួល ។
ភាសាបារាំង
Arbre, haut de 8-15 m, des forêts claires, du Cambodge, du Sud Viêt-nam, de la Thaïlande et des îles Andaman (Inde). Bon bois de construction pour de petits travaux d’intérieur. La décoction des écorces est utilisée comme fortifiant pour les accouchées et contre la dysenterie.
សំនៀងអាន
NK : pôpiël khè: chmôôl ពពាលខែឈ្មោល