វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

SPHENOCLEA (Sphenocleaceae)
1098
.
Sphenoclea zeylanica Gaertn.
20-60 cm tall herb of the marshy grounds, paddy fields, lakes and puddles, of African origin, naturalized in all the warm regions of the world. Young shoots eaten as vegetables. In traditional medicine, the leaves are used in poultice against the stings of venomous animals and to cure the ulcers.
កណ្ដៀង - ក្រពេនទឹក
ឈ្មោះតិណជាតិ កំពស់ ២០-៦០ស.ម ដុះលើដីមានភក់ល្បាប់, ក្នុងស្រែ ក្នុងបឹង ស្រៈ ដើមកំណើតក្នុងទ្វីបអាហ្រ្វិក តែគេនាំមកដាំគ្រប់ប្រទេសក្ដៅសកលលោក ។ មែក, ស្លឹក ខ្ចីៗ អាចបរិភោគជាបន្លែ ឬអន្លក់ ។ តាមក្បួនឱសថបុរាណ ស្លឹកចាស់ៗ គេបុកធ្វើថ្នាំបំពោក មុខរបួស ដោយសត្វមានពិសចឹក ឬខាំ និងសំរាប់ព្យាបាលដំបៅរលួយ ។
ភាសាបារាំង
Herbe haute de 20-60 cm des terrains marécageux, des rizières, des lacs et des mares, d’origine africaine. naturalisée dans toutes les régions chaudes du monde. Jeunes pousses mangées comme légumes. En pharmacopée, les feuilles sont utilisées en cataplasme contre les piqûres des animaux venimeux et pour guérir les ulcères.
សំនៀងអាន
NA : gooseweed
NK : kânndiëng-krâpén tük កណ្ដៀង-ក្រពេនទឹក