វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

SORBUS (Rosaceae)
1094
.
Sorbus granulosa (Berth.) Redd.
Shrub, 2-4 m tall, often epiphyte of the mountain forests of India, Southern China, the Indochinese and Malay Peninsula. Edible fruits. Plant in demand for the seeds exported to the temperate countries for decorative cultivation.
ពោធិព្រឹក
ចុល្លព្រឹក្សម្យ៉ាង កំពស់ ២-៤ម ពេលខ្លះដុះជាបញ្ញើក្អែក លើដើមឈើព្រៃភ្នំ នៃប្រទេសឥណ្ឌា, ចិនខាងត្បូង, ឧបទ្វីបឥណ្ឌូចិន និងជ្វា ។ ផ្លែអាចបរិភោគបាន ។ គេនិយមបេះផ្លែទុំ យកគ្រាប់នាំទៅលក់ប្រទេសត្រជាក់មធ្យម ដើម្បីដាំជាលំអ ។
ភាសាបារាំង
Arbuste, haut de 2-4 m, souvent épiphyte des forêts de montagne de l’Inde, de la Chine du Sud, de la péninsule indochinoise et malaise. Fruits comestibles. Plante recherchée pour ses graines que l’on exporte vers les pays tempérés en vue de la culture ornementale.
សំនៀងអាន
NK : pôô prük (figuier du matin) ពោធិព្រឹក