វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

RAPHISTEMMA (Asclepiadaceae)
1027
.
Raphistemma hooperianum Decken
Herbaceous liana climbing on the trees of the secondary undergrowth near houses of the Indochinese and Malay Peninsula. The young leaves, flowers and fruits are edible in the cooked state, much in demand in times of scarcity (1975-1979).
ចុងអង្ករ
ឈ្មោះវល្លិឆ្មារមួយប្រភេទ វារឡើងឈើធំ ឬកូនឈើក្នុងព្រៃគម្ពោតក្បែរភូមិ ឬជិតផ្ទះអ្នកស្រុក នៃឧបទ្វីបឥណ្ឌូចិន និងជា្វ ស្លឹកផ្កា និងផ្លែខ្ចីៗ ប្រើធ្វើសម្លបរិភោគបាន ។ ដើមនេះគេប្រើសំរាប់លាយបបរ ពេលទុរ្ភិក្សឆ្នាំ ១៩៧៥-១៩៧៩ ។
ភាសាបារាំង
Liane herbacée grimpante sur les arbres des fourrés secondaires près des habitations, de la péninsule indochinoise et malaise. Les jeunes feuilles, fleurs et fruits sont comestibles à l’état cuit, très recherchés en temps de disette (1975-1979).
សំនៀងអាន
NK : chông ângkâ (brisure de riz, allusion aux petites fleurs) ចុងអង្ករ