វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

PLUCHEA (Compositae)
984
.
Pluchea indica (L.) Less.
Shrub, 2-3 m tall, of the open formations of Southeast Asia. Purple, aromatic leaves, very appreciated as vegetables. In traditional Khmer medicine, the crushed leaves applied in poultice would be very effective against the lumbago. The decoction of roots is absorbed to facilitate the perspiration in case of fever.
ព្រះអន្លក់
ឈ្មោះចុល្លព្រឹក្សមួយកំពស់២-៣ម ដុះក្នុងព្រៃស្រោងឬទីវាលនៃអាស៊ីផ្នែកអាគ្នេយ៍ ។ ស្លឹកមានពណ៌ស្វាយ ក្លិនប្រហើរ គេនិយមបរិភោគជាបន្លែ ។ ក្នុងក្បួនឧសថ ស្លឹកបុកល្អិត សម្រាប់ធ្វើជាថ្នាំបំពោកឱ្យបាត់ចុកចង្កេះ ។ គេស្ងោរឬសផឹកដើម្បីឱ្យបែកញើសច្រើនពេលគ្រុន ។
ភាសាបារាំង
Arbuste, haut de 2-3 m, des formations ouvertes de l’Asie du Sud-Est. Feuilles violettes, aromatiques, très appréciés comme légumes. En pharmacopée khmère, pilées et appliquées en cataplasme, ces feuilles seraient très efficaces contre le lumbago. La décoction de racines est absorbée pour faciliter la transpiration en cas de fièvre.
សំនៀងអាន
NK : phèah ânluëk (légumes des dieux) ព្រះអន្លក់