វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

MONOCHORIA (Pontederiaceae)
873
.
Monochoria vaginalis (Burm. f.) Kunth
Aquatic herb, 5-35 cm tall, probably from India, introduced in China, Japan, Fiji Islands and Northern Australia. At present, the plant is naturalized in America and even in Europe (Italy). It is often cultivated as decorative. In Cambodia, this species, as the previous one, gives food. The leaves can be eaten raw as vegetables. The juice from leaves is used in traditional medicine against cough.
ច្រាច់
ឈ្មោះស្មៅទឹកមួយប្រភេទកំពស់ ៥-៣៥ស.ម. កំណើតប្រហែលនៅប្រទេសឥណ្ឌា គេនាំទៅដាំប្រទេសចិន ជប៉ុន, កោះ Fiji និង ទ្វីបអូស្ត្រាលីក្តៅ ។ ឥឡូវគេដាំគ្រប់ប្រទេស ទ្វីបអាមេរិកនឹងអឺរ៉ុបផង ពេលខ្លះដាំជាលំអ ។ នៅស្រុកខ្មែរច្រាច់ ដុះក្នុងថ្លុក ត្រពាំង វាលស្រែ ប្រើជាបន្លែឬជាអន្លក់ ក៏បាន ។ គេច្របាច់ទឹកអំពីស្លឹក បុកធ្វើជាថ្នាំព្យាបាលជំងឺក្អក ។
ភាសាបារាំង
Herbe aquatique, haute de 5-35 cm, originaire probablement de l’Inde, introduite en Chine, au Japon, dans les îles Fiji et au Nord de l’Australie. Actuellement, la plante est naturalisée en Amérique et même en Europe (Italie). On la cultive souvent comme ornementale. Au Cambodge, cette espèce entre dans l’alimentation, comme la précédente. Les feuilles peuvent être consommées crues en légumes. Le jus extrait des feuilles s’emploient en pharmacopée contre la toux.
សំនៀងអាន
NA : oval-leaved pondweed
NK : chrach’ ច្រាច់