វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

MIMOSA (Leguminosae-Mimisoideae)
861
.
Mimosa invisa C. Mart.
Slender, very thorny climbing shrub, originating from tropical America, growing in the clearings of the forests along the roads and in the undergrowth. In traditional medicine, the leaves, in infusion, are used against eruptive fever.
ព្រះខ្លបដំរី
ឈ្មោះគុម្ពព្រឹក្សឆ្មារមួយប្រភេទមានបន្លាវារឬស្ទើរវារ, កំណើតក្នុងប្រទេសអាមេរិកក្តៅ, ដុះលើដីវាល ជិតមាត់ព្រៃ ,តាមមាត់ផ្លូវ និងក្នុងព្រៃគុម្ពោត ។ ស្លឹកអាចឆុងផឹក តាមរបៀបថ្នាំបុរាណ, ដើម្បីព្យាបាលគ្រុនមានពិសលើស្បែក ។
ភាសាបារាំង
Grêle arbrisseau très épineux, sarmenteux, parfois grimpant, originaire de l’Amérique tropicale. croissant dans les clairières des forêts le long des chemins et dans les fourrés. En pharmacopée, les feuilles, en infusion. sont utilisées contre la fièvre éruptive.
សំនៀងអាន
NK : prèah khlâ:b dâmréi, ព្រះខ្លបដំរី