វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

KMERIA (Magnoliaceae)
742
.
Kmeria duperreana (Pierre) Dandy
Tree, 20-30 m tall, of the dense or semi-dense forests of Cambodia and Southern Vietnam. Often cultivated as decorative. White, light easy to work wood, used to make boards and boats. In traditional medicine. the barks are considered as febrifuge.
ឈើ-ស
ឈើ-ស ជាព្រឹក្សកំពស់ ២០-៣០ម ដុះក្នុងព្រៃក្រាស់ ឬស្ទើរក្រាស់នៃប្រទេសខ្មែរ និងវៀតណាមខាងត្បូង ។ ដើមនេះគេច្រើនដាំជាលំអ ។ ឈើពណ៌ស ស្រាល ស្រួលអារ សំរាប់ធ្វើជាក្តារក្រាលផ្ទះ និង កាណូត ។ សំបកវា គេ ប្រើជាថ្នាំគ្រុន ។
ភាសាបារាំង
Arbre, haut de 20-30 m, des forêts denses ou semi-denses du Cambodge et du Sud-Viêt-nam. Souvent cultivé comme ornemental. Bois blanc, léger facile à travailler, utilisé pour faire des planches et des canots. En pharmacopée, les écorces sont considérées comme fébrifuges.
សំនៀងអាន
Syn. : Magnolia duperreana Pierre
NK : chhë: sâ: (bois blanc, allusion à la couleur du tronc) ឈើ-ស