វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

IXORA (Rubiaceae)
721
.
Ixora coccinea L.
Shrub, 1-4 m tall, of the undergrowth of the dense forests of India, Indochina, and Malaysia, often cultivated as decorative for its pink flowers. The infusion of roots would clarify the urin. In alcoholic dye, the root is used against dysentery.
ដកខិម
ចុល្លព្រឹក្សមួយប្រភេទ កំពស់ ១-៤ម ដុះក្នុងព្រៃក្រាស់នៃឥណ្ឌូចិន ប្រទេសឥណ្ឌា និងជ្វា គេច្រើនដាំជាលំអ ក្នុងសួន ឬក្នុងផើង ផ្កាមានពណ៌ ផ្កាឈូក ពេលខ្លះក្រហម ឬលឿង ។ គេឆុងឬសដកខិមផឹក ដើម្បីឱ្យថ្លាទឹកនោម ។ ឬសនេះ គេយកប្រើសម្រាប់ត្រាំស្រាធ្វើថ្នាំមួល ។
ភាសាបារាំង
Arbuste, haut de 1-4 m, du sous-bois des forêts denses de l’Inde, de l’Indochine, et de la Malaisie, souvent cultivé comme ornemental pour ses fleurs roses. La tisane des racines est réputée efficace pour clarifier les urines. En teinture alcoolique, la racine est utilisée contre la dysenterie.
សំនៀងអាន
NK : dâ:k khëm ដកខិម