វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

EUPHORBIA (Euphorbiaceae)
559
.
Euphorbia pulcherrima Willd. ex Klotzsch
Shrub, 1-4 m tall, of Mexican origin, cultivated in the gardens and by the horticulturists of the world, for its much numerous and large bracts, generally red, very ornamental.
ផ្កាស្លឹកក្រហម
ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ១ទៅ៤ម ដើមកំណើតក្នុងប្រទេស Mexique គេនាំមកដាំគ្រប់ប្រទេសក្ដៅ លើសកលលោក ដើម្បីដាំជាលំអក្នុងផើង ឬសម្រាប់លក់ដូរ ។ ស្លឹកស្រទាប់ផ្កា ទំហំធំប្រហែលស្លឹកមានពណ៌ក្រហម ឬលឿង ល្អណាស់ ។
ភាសាបារាំង
Arbuste, haut de 1-4 m, d’origine mexicaine, cultivé dans les jardins et par les horticoles du monde, pour ses grandes bractées très nombreuses colorées généralement en rouge, très décoratives.
សំនៀងអាន
Syn. : Poinsettia pulcherrima Graham
NF : « Poinsettia » (nom utilisé par les fleuristes)
NK : phka: slök krâhâm (fleur à bractées rouges) ផ្កាស្លឹកក្រហម