វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

CROTALARIA (Leguminosae-Papilionoideae)
381
.
Crotalaria juncea L.
Sub-shrub, 0.30-1 m tall, cultivated or spontaneous all over Indochina. The fibers are textiles, little used. Fodder plant. The roasted seeds can replace coffee. In Southern Vietnam, the plant is used in traditional medicine for the treatment of the nettle rash.
កក់ទុង
ឈ្មោះចុល្លព្រឹក្សតូចមួយប្រភេទ កំពស់ពី ០,៣០ ទៅ ១ម ដុះឯងឬគេដាំនៅប្រទេសឥណ្ឌូចិន ។ សរសៃសំបកអាច ត្បាញបានតែគេមិននិយមប្រើ ។ ដើមកក់ទុង ជាចំណីសត្វពាហនៈ ។ គ្រាប់លីងអាចកិនហើយឆុងផឹកជំនួសកាហ្វេបាន ។ នៅប្រទេសវៀតណាមខាងត្បូង គេប្រើដើមនេះ សម្រាប់ធ្វើថ្នាំព្យាបាលកន្ទាលត្រអាក ។
ភាសាបារាំង
Sous-arbrisseau, haut de 0,30-1 m, cultivé ou spontané dans toute l’Indochine. Les fibres sont textiles, peu utilisées. Plante fourragère. Les graines, grillées et torréfiées, peuvent remplacer le café. Au Sud-Viêt-nam, la plante est utilisée en pharmacopée pour le traitement de l’urticaire.
សំនៀងអាន
NK : kâk’ tung’ (jonc du pélican) កក់ទុង