វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

CINNAMOMUM (Lauraceae)
316
.
Cinnamomum iners Reinw. ex Blume
Shrub, 1-5 m tall. of the dense coastal forests of Southeast Asia. Nice-smelling white flowers. Very popular barks for the manufacture of incense sticks and in traditional medicine. They would calm the stomach pains when chewed. In infusions, they would constitute a laxative.
ចេកទុំ ផ្កា ស, កន្ទុយល្វេ, ថ្លាញ-ឆ្វាង
ឈ្មោះឈើតូចមួយប្រភេទ ជាចុល្លព្រឹក្ស កំពស់ ១-៥ម ដុះក្នុងព្រៃក្រាស់ជិតមាត់សមុទ្រ នៃអាស៊ីផ្នែកអាគ្នេយ៍ ។ មានផ្កាពណ៌ស ក្លិនក្រអូបណាស់ ។ សំបកក៏មានក្លិនក្រអូបដែរ គេច្រើនប្រើធ្វើធូប និងធ្វើថ្នាំរម្ងាប់រោគ ។ គេទំពារសំបកដើម្បី ឱ្យបាត់ចុកពោះ ។ ទឹកស្ងោរសំបកអាចផឹកជាថ្នាំបញ្ចុះ ។
ភាសាបារាំង
Arbuste, haut de 1-5 m, des forêts denses littorales du Sud-Est Asiatique. Fleurs blanches odorantes. Ecorces très recherchées pour la fabrication des baguettes d’encens et en pharmacopée. Elles calmeraient les coliques quand elles sont mastiquées. En infusions, elles constitueraient un purgatif.
សំនៀងអាន
NK : chék tum phka sâ:, kântuy lvé, thla:nh-chhva:ng ចេកទុំ ផ្កា-ស, កន្ទុយល្វេ, ថ្លាញ-ឆ្វាង