វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

CHRYSOPOGON (Gramineae)
310
.
Chrysopogon aciculatus (Retz.) Trin.
Perennial herb, 20-60 cm tall, with crawling rhizome, common in tropical Asia, in the uncultivated places. They are noticeable when seeds are mature and easily grappen on clothes. The leaves constitute an excellent fodder. The seeds are used in traditional medicine against ascaris.
(ស្មៅ) កន្ត្រើយ
ឈ្មោះស្មៅមួយប្រភេទ ដុះយូរឆ្នាំមិនងាប់ មានកំពស់ ២០-៦០ស.ម មើមវារលើដី ដុះនៅទីវាលគ្មានព្រៃ ក្នុងប្រទេស អាស៊ីក្ដៅទាំងមូល ។ គេដើរចៀសពេលស្មៅនេះមានផ្លែ ពីព្រោះផ្លែចាក់ជាប់សំពក់អាវ នាំឱ្យរំខាន ។ ស្លឹកកន្រ្តើយ មានជីវជាតិល្អ សម្រាប់ឱ្យគោ ក្របី ស៊ី ។ គ្រាប់គេប្រើធ្វើថ្នាំបញ្ចុះព្រូន ។
ភាសាបារាំង
Herbe vivace, haute de 20-60 cm, à rhizome rampant, commune en Asie tropicale, dans les endroits incultes. Elles se remarquent au moment de la maturité des graines, par la facilité avec laquelle celles-ci s’accrochent aux vêtements. Les feuilles constituent un excellent fourrage. Les graines sont utilisées en pharmacopée locale contre les ascaris.
សំនៀងអាន
NF: chiendent, grenille
NK: (smau) kântroëy (ស្មៅ) កន្ត្រើយ