វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

CAJANUS (Leguminosae-Papilionoideae)
230
.
Calamus salicifolius Becc.
A little bushy rattan, often climbuing, stalk 2 to 4 m long, met in deforested places and near houses in Cambodia and Southern Vietnam. Edibles fruits eaten mostly by children. Stalk used in basket making. Roots are used as purgatives and hypotensives. They also give medicine for horses.
ផ្តៅរពាក់, រពាក់
រពាក់ជាវល្លិ ឬស្ទើវល្លិ មានមែកប្រវែង ២-៤ម ដុះក្នុងព្រៃគុម្ពោតជិតផ្ទះ នៃប្រទេសខ្មែរ និងវៀតណាមខាងត្បូង ។ ផ្លែបរិភោគបានតែច្រើន តែក្មេងៗទេដែលបេះស៊ី ។ មែកគេប្រើវេញខ្សែ និងទុកត្បាញធ្វើ ល្អី កញ្ជ្រែង កន្ក្រក ។ល។ ឬសគេធ្វើថ្នាំបញ្ចុះលាមក និងបញ្ចុះឈាម ។ ពេទ្យសត្វប្រើឬសរពាក់ ធ្វើថ្នាំរម្ងាប់រោគសេះ ។
ភាសាបារាំង
Petit rotin buissonnant, souvent grimpant, à tige longue de 2-4 m, rencontré dans les endroits déboisés et près des habitations du Cambodge et du Sud-Viêt-nam. Fruits comestibles mangés surtout par les enfants. Tige employée en vannerie. Les racines sont utilisées en pharmacopée comme purgatives et hypotensives. La médecine vétérinaire les utilise pour le traitement de maladies des chevaux.
សំនៀងអាន
NK : phdau rôpéak, rôpèak ផ្ដៅរពាក់, រពាក់