វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

CAESALPINIA (Leguminosae-Caesalpinioideae)
222
.
Caesalpinia major (Medik.) Dandy & exell
A ligneous thorny liana of spoiled formations or sea shores in tropical regions. Its strong throny bough makes defensive hedges. Roasted and ground seeds are used to treat several diseases, particularly nausea and tightness of the chest.
(ដើម) ក្អួត
ដើមនេះជាវល្លិរឹងមានបន្លា ដុះក្នុងព្រៃវាល ជិតមាត់សមុទ្រ នៃទ្វីបអាស៊ីក្ដៅ ។ គេតែងដាំដើមក្អួតសម្រាប់ធ្វើរបង ការពារគេហដ្ឋាន ពីព្រោះរុក្ខជាតិនេះមានមែកធាងមាំល្អ ហើយមានបន្លាទៀត ។ គេយកគ្រាប់ ដែលលីងហើយកិនល្អិត ផឹកដើម្បីរម្ងាប់រោគផ្សេងៗ ដូចជាជម្ងឺចង់ក្អួត និងតឹងដើមទ្រូង ។
ភាសាបារាំង
Liane ligneuse et épineuse des formations dégradées ou près des rivages marins, des régions tropicales. Espèce parfois cultivée comme plante défensive en haies vives en raison de ses rameaux robustes et épineux. Les graines grillées et moulues sont employées en pharmacopée locale pour soigner diverses maladies, en particulier les nausées et les oppressions respiratoires.
សំនៀងអាន
NK : k’uët (vomissement) (ដើម) ក្អួត