វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

BACCAUREA (Euphorbiaceae)
156
.
Baccaurea ramiflora Lour.
Tree, 10-20m tall, growing in dense forest in tropical Asia. The fruits yellowish or reddish, 2-3cm in diameter, lightly acid are edible. They are also used to perfume liquors. The wood make posts. The bark gives a red stain. In traditional pharmacopoeia, the wood is a component of a remedy for eyes disease.
ផ្ញៀវ
ដើមផ្ញៀវជាព្រឹក្សមួយប្រភេទ មានកំពស់ ១០-២០ម ដុះក្នុងព្រៃក្រាស់ នៃប្រទេសអាស៊ីផ្នែកក្ដៅ ។ ផ្លែមានពណ៌ក្រហម ឬពណ៌លឿងព្រលែត មានវិជ្ឈមាត្រ ២-៣សម រសជូរអែម ឬជូរ អាចបរិភោគជាចំណីបាន ។ គេនិយមយកផ្លែផ្ញៀវ ដាក់ក្នុងស្រាផ្អែម ដើម្បីឱ្យមានក្លិនក្រអូប ។ ដើមផ្ញៀវសំរាប់ធ្វើបង្គោល ។ សំបកអាចធ្វើថ្នាំជ្រលក់ ពណ៌ក្រហម ។ គ្រូ ថ្នាំតែងយកឈើខ្លឹមនៃដើមផ្ញៀវ ផ្សំធ្វើឱសថព្យាបាលជំងឺឈឺភ្នែក ។
កត់សំគាល់ ៖ ផ្លែផ្ញៀវ ដែលមានលក់នៅផ្សារថ្មី ភ្នំពេញ ជាផ្លែពូជម្យ៉ាងផ្សេងពីយើង មានដើមកំណើតនៅប្រទេសជ្វា ថៃ និងវៀតណាម យកមកដាំសំរាប់លក់ផ្លែ ដែលមានរសជាតិផ្អែម ។
ភាសាបារាំង
Arbre haut de 10-20 m des forêts denses de l’Asie tropicale. Fruits, jaune pâle ou rougeâtres, de diamètre 2-3 cm, légèrement acides, comestibles. On les utilise également pour parfumer des liqueurs. Le bois sert à faire des poteaux. L’écorce donne une teinture rouge. En pharmacopée, le bois entre dans la composition d’un remède contre les maladies des yeux.
Note : les fruits sucrés vendus sur le marché de Phnom Penh ces dernières années appartiennent à l’espèce Baccaurea dulcis (Jack) Müll. Arg., originaire de la Malaise et cultivée dans les pays voisins.
សំនៀងអាន
Syn. : Baccaurea sapida Müll. Arg.
NA : burmese grape
NK : phni:ëw ផ្ញៀវ