វេចនានុក្រមរុក្ខជាតិ
ប្រើប្រាស់ក្នុងប្រទេសកម្ពុជា

ASPARAGUS (Liliaceae)
147
.
Asparagus acerosus Roxb.
Ligneous herb very branchy and spiny found in thicket in Indochina, widely distributed in India and Tropical Australia. Roots medicinal: Their decoction would be tonic and expectorating. They also form a component of a remedy against tuberculosis.
ទំពាំងបារាំង
ជាស្មៅម៉្យាងវារលើដី ឬលើដើមតូចៗជិតខាង ពេលខ្លះឥតវារទេ មានបន្លាដុះក្នុងព្រៃនៅឥណ្ឌូចិន នៅស្រុកឥណ្ឌា និងប្រទេស Australie ផ្នែកក្ដៅ ។ គ្រូថ្នាំយកឫសទំពាំងបារាំងស្ងោរឱ្យផឹក ជាថ្នាំសំអាតទងសួត និងបំពង់ក ឬជាថ្នាំសំរាប់ លើកកំលាំង ។ ឫសនេះ ផ្សំជាមួយថ្នាំដទៃទៀត ដើម្បីធ្វើឱសថព្យាបាលជំងឺរបេង ។
ភាសាបារាំង
Herbe ligneuse, très rameuse, épineuse, des fourrés de l’Indochine, Rencontrée aussi en Australie tropicale et en Inde. Racines utilisées en pharmacopée : leurs infusions seraient expectorantes et stimulantes. Elles entrent aussi dans la composition d’un remède contre la tuberculose.
សំនៀងអាន
NK : tumpèang barang’ (pousse de bambou d’occident) ទំពាំងបារាំង