top of page

HEVEA (Euphorbiaceae)

Hevea brasiliensis (Willd, ex A.L. Juss.) Müll. Arg,

Tree, 10-20 m tall, originating from the valley of the Amazon, introduced in Southeast Asia since late 19-th century. The hevea is especially cultivated for its latex which supplies the rubber, a well known raw material with a major importance in industry. In Cambodia, hevea cultivation, mainly in Kompong Cham province, provided, before 1970, 60.000 tons of rubber. In modern medicine, the latex is used for the manufacture of surgical devices, gloves, waterproof fabrics and bandage. The addition of a small quantity of latex to the anti-rabic vaccine improves its efficiency. The seeds give an oil used in dyeing and for the manufacture of soaps. The cakes constitute an excellent fodder for the cattle, if not given in large quantities, which may prove dangerous.

កៅស៊ូ

ព្រឹក្សមួយប្រភេទ កំពស់ ១០–២០ម ដើមកំណើតពីប្រទេសអាមេរិកខាងត្បូង ដែលនៅជុំវិញទន្លេ Amazone គេនាំ មកដាំក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ នៅចុងសតវត្សទី១៩ ។ គេដាំកៅស៊ូសម្រាប់យកជ័រធ្វើកៅស៊ូ រូបធាតុដើមសំខាន់បំផុតខាងផ្នែកឧស្សាហកម្ម ។ នៅប្រទេសខ្មែរ ចំការកៅស៊ូច្រើន មានក្នុងខេត្តកំពង់ចាម ។ មុនឆ្នាំ១៩៧០ គេយកជ័របានក្នុង ១ឆ្នាំ ជិត ៦ម៉ឺនតោន ។ ជ័រកៅស៊ូ អាចប្រើធ្វើប្រដាប់ប្រដាពេទ្យវះកាត់ ធ្វើស្រោមដៃ ធ្វើសំពត់មិនជ្រាបទឹក និង ធ្វើរបស់រុំដំបៅ ។ បើគេបន្ថែមជ័រកៅស៊ូរបន្ដិចជាមួយវ៉ាក់សាំងព្យាបាលរោគឆ្កែឆ្កួតខាំ វ៉ាក់សាំងនេះ នឹងមានប្រសិទ្ឋិភាពលើសដើម ។ គ្រាប់ដើមកៅស៊ូ ឱ្យប្រេងសម្រាប់ប្រើធ្វើថ្នាំគូររូប និង ធ្វើសាប៊ូ ។ កាកប្រេងអាចជាអាហារបស់សត្វបានខ្លះៗ ពីព្រោះបើឱ្យស៊ីច្រើនពេកអាចមានគ្រោះថ្នាក់ដល់សត្វ ។

French

Arbre, haut de 10-20 m, originaire de la vallée de l’Amazone, introduit en Asie du Sud-Est dès la fin du 19ème siècle. L’Hévéa est surtout cultivé pour son latex qui fournit le caoutchouc, matière première bien connue d’une importance capitale du point de vue industriel. Au Cambodge, l’hévéa-culture, implantée principalement dans la province de Kompong Cham, fournit avant 1970, près de 60.000 tonnes de caoutchouc. Dans les usages médicinaux, le latex sert à la fabrication d’appareils chirurgicaux, de gants, de tissus imperméables, de pansement. L’addition d’une petite quantité de latex au vaccin antirabique augmente l’activité du vaccin. Les graines donnent une huile utilisée en peinture et pour la fabrication de savons. Les tourteaux constituent un excellent fourrage pour le bétail, à petite quantité car l’emploi en grande quantité peut être dangereux.

More Information

NA  :  para rubber

NF  :  hévéa

NK  :  kau sû: (caoutchouc, allusion à l’usage du latex)  កៅស៊ូ

NOTE

ពេលមានពាក្យ (វល្លិ) (ស្មៅ) (ដើម) ក្នុងវង់ក្រចកខាងក្រោយនាម រុក្ខជាតិ ត្រូវអានពាក្យនោះខាងមុខនាមវិញ។


ឧទាហរណ៏៖ 

ទាស់ (ស្មៅ) ចូលអានថា ស្មៅទាស់

គោ (ស្មៅ) ចូលអានថា ស្មៅគោ

ត្រដិត (ដើម)​ ចូលអានថា ដើមត្រដិត

ទឹក (វល្លិ) ចូលអានថា វល្លិទឹក

ដែក (វល្លិ) ចូលអានថា វល្លិដែក

ABBREVIATION

A

English Name

K

Khmer Name

F

French Name

SP.

Undermined Species 

SPP.

Several Undermined Species

Var.

Variety

Subsp.

Sub-species

Contact Us!

Copyright @ 2000 DY PHON PAULINE

bottom of page