DICTIONARY OF PLANTS
Used in Cambodia

CYMBOPOGON (Gramineae)
407
.
Cymbopogon nardus (L.) Rendle
Perennial herb, 0.8-1.50 m tall, cultivated in almost all the Cambodian cooking gardens, for the leaves and stubbles used as condiments. About 40% of Cambodian dishes are flavored by this plant. Species native in Asia and introduced into all the tropical regions.
ស្លឹកគ្រៃ
ឈ្មោះស្មៅកំពស់ ០.៨០-១,៥០ម គេដាំក្នុងច្បារបន្លែខ្មែរ ដើម្បីយកស្លឹក និងគល់ធ្វើរឿងទេស ។ ម្ហូបខ្មែរ ជាច្រើនប្រហែល ៤០% ដែលប្រើគ្រឿងស្លឹកគ្រៃ ។ ជាដើមដុះក្នុងប្រទេសអាស៊ី ហើយគេនាំទៅដាំនៅគ្រប់ប្រទេសក្ដៅសកលលោក ។ គល់ស្លឹកគ្រៃ អាចបរិភោគឆៅបាន បើកាត់ស្តើងៗ ។ ខ្មែរយើងចូលចិត្តដាក់គល់ស្លឹកគ្រៃ ក្នុងទឹកប្រហុកបរិភោគជាមួយសាច់គោអាំង ។ គ្រូបុរាណតែងប្រាប់ឱ្យស្ងោរស្លឹកគ្រៃផឹកសំរាប់ឱ្យនោមច្រើន ។ គេប្រើស្លឹក ស្លឹកគ្រៃ ផ្សំជាមួយ រុក្ខជាតិដទៃទៀត ធ្វើឱសថព្យាបាលជម្ងឺឈឺទងសួត ។
French
Herbe vivace, haute de 0,8-1,50 m, cultivée dans presque tous les jardins potagers cambodgiens, pour ses feuilles et chaumes condimentaires. Environ 40% de plats cambodgiens sont aromatisés de cette plante. Espèce native en Asie et introduite dans toutes les régions tropicales.
More Information
NA : citronella, mana grass
NF : citronelle du jardin
NK : slëk kréi ស្លឹកគ្រៃ